ភ្នំពេញ៖ ក្រុមហ៊ុ BooYong Groupរបស់កូរ៉េខាងត្បូង បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ខណៈវិស័យនេះ កំពុងមានការរីកចំរើន និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាជាមួយលោក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ លោកបណ្ឌិត LEE JOONG KEUN ស្ថាបនិកក្រុមហ៊ុន BooYong Group ថ្លែងថា ដោយមើលឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលកំពុងតែមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឱ្យវិស័យឯកជនជាច្រើន បានងាកមកចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ដូច្នេះ ក្រុមហ៊ុន BooYong Group របស់លោក ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ដូចគ្នាក្នុងការចូលមកបណ្តាក់ទុន ហើយតាមរយៈជំនួបនាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុន ក្នុងការពិភាក្សា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងធាណការ និងដឹកជញ្ជូនក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន និងគម្រោងធំៗផ្សេងទៀត ដែលជាទិសដៅអាទិភាពក្នុងការលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសម្រេចបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត គម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលសុទ្ធសឹងតែជាគម្រោងធំសំខាន់ៗរបស់ក្រសួង ដែលបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុងការស្វែងរកដៃគូវិនិយោគផងដែរ៕
ដោយ៖ ពុទ្ធិពល