សមត្ថកិច្ចស្រុកបាវិលបង្ក្រាមក្មេងស្ទាវប្រើដាវសាម៉ូរៃចំនួន ២នាក់

បាត់ដំបង៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវសាម៉ូរៃកាប់) បង្កឡើង ដោយជនសង្ស័យចំនួន ០៤នាក់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២នឹង២១នាទី នៅចំណុចបូរីយិនម៉ាន់យីអាន ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង សមត្ថកិច្ចស្រុកបាវិលឃាត់ខ្លួន ជនង្ស័យចំនួន ២ នាក់ ។ នេះ បើតាមរបាយការណ៍របស់សមត្ថកិច្ចចេញផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ ។

របាយការណ៍ដដែលបន្តថា ជនសង្ស័យទាំង ០២នាក់រួមមាន ៖ ១.ឈ្មោះ សាយ តាំងឆាយ ហៅឆៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ជាជនដៃដល់ (ឃាត់ខ្លួន) និង ២.ឈ្មោះ ហុក ម៉េងហុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន)។

របាយការណ៍ដដែលបន្ថែមថា ពួកគេបានធ្វើសកម្មភាពយកដាវសាម៉ូរៃកាប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ នី ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ (ដាច់រយាស់កែងដៃខាងស្តាំ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបានដាវសាម៉ូរៃចំនួន ០១ជាវត្ថុតាង។

ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕ ដោយ៖ ពុទ្ធិពល