លោក ជិន ម៉ាលីន ប្រកាសគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបិទវិទ្យុ VOD

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបិទវិទ្យុវីអូឌី(VOD) ដើម្បីពង្រឹង វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

លោក ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសបុកនៅថ្ងៃទីនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះឱ្យដឹងថា «សូមគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល!។

លោកបន្តថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល បិទវិទ្យុវីអូឌី (VOD) ដែលបានបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន មិនមែនជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ តែផ្ទុយទៅវិញ វាជាការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ប្រកបដោយគុណភាព និងការទទួលខុសត្រូវ ។

ក្រៅពីលោក ជិន ម៉ាលីន ស្ថាប័នព័ត៌មានធំមួយចំនួននៅកម្ពុជា និងស្ថាប័នរដ្ឋសំខាន់ៗ រួមជាមួយនឹងប្រជាពលរដ្ឋផ្សេងទៀត ក៏បានប្រកាសគាំទ្រចំណាច់ការរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានដែលប្រកាសលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់ VOD នៅថ្ងៃទី ១៣ ខែកុម្ភៈ ២០២៣ ផងដែរ ក្រោយពីរកឃើញកំហុសពាក់ព័ន្ធនឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕ ដោយ៖ ពុទ្ធិពល