ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើ សម្តេច បំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងកំឡុងពេលនៃទស្សនកិច្ចផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង និងប្រជុំជាមួយ លោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្មកម្មនិងឧស្សាហកម្មឡាវ ក្នុងកិច្ចប្រជុំធុរកិច្ចជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ ។
កិច្ចប្រជុំនេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សា ផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បរិយាកាសវិនិយោគ និងវិស័យសក្តានុពលផងដែរ។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀត ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាការតភ្ជាប់ធុរកិច្ចទំនាក់ទំនងសេដ្ឋកិច្ចរវាង កម្ពុជា-ឡាវ៕ ដោយ៖ ពុទ្ធិពល