ADB ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ១០ លានដុល្លារដល់និង CP Bank ដើម្បីផ្តល់ឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ១០ លានដុល្លារ ដល់ ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank)ដើម្បីផ្តល់ឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ក្នុងន័យគាំទ្រដល់ការស្ទុះងើបឡើងវិញពីវិបត្តិសុខភាពដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង ២ឆ្នាំកន្លងមក ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែកុម្ភៈដែលនឹងផ្តល់ដល់ MSMEs ដែលមានចំនួន ៩៩,៨ % នៃសហគ្រាសទាំងអស់នៅកម្ពុជា និងផ្តល់ការងាររហូតដល់៧២ % នៃកម្លាំងពលកម្ម ។

បើតាមធនគារ ធនាគារអភិវឌ្ឍន៍អាស៊ី MSMEs នកម្ពុជាមានកម្រិតលទ្ធភាពទទួលបានសេវាហិរញ្ញប្បទានតិចជាង ២០ % នៃ សហគ្រាសដែលមិនបានចុះបញ្ជីទទួលបានប្រាក់កម្ចី ឬឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ។ ភាគច្រើន នៃ MSMEs ត្រូវបានគ្រប់គ្រងដោយ ស្ត្រី។

ធនាគារនេះបន្តថា បញ្ហាប្រឈមសម្រាប់សហគ្រិនស្ត្រី គឺមានលក្ខណៈលំបាកដោយមានតិចជាង ៥% មានលទ្ធភាពទទួលបានឥណទានផ្លូវការ ។
ADB នឹងជួយធនាគារ CP Bank ក្នុងការដាក់បញ្ចូលសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនតាមរយៈ ការបង្កើតផែនការ សកម្មភាពយេនឌ័រ និងការតែងតាំងជនបង្គោលយេនឌ័រ កម្រិតបុគ្គលិក ។

លោក Ashok Lavasa អនុប្រធាន ADB ទទួលបន្ទុកប្រតិបត្តិការវិស័យឯកជន និងភាពជាដៃគូ សាធារណៈឯកជនបានឱ្យដឹង ក្នុងសេចក្តីប្រកាសព័ត៌មាន ថា ការបង្កើនលទ្ធភាពទទួលបានទុនបង្វិល និងហិរញ្ញប្បទានរយៈពេល វែងរ បស់ MSMEs គឺផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដោយមិនត្រឹមតែសម្រាប់កំណើនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការបង្កើតការងារ និង ការស្តារសេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរ ៕ ដោយ៖ រិន ចំរើន