សម្តេចតេជោ បញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ រុះរេីរបងដែលសង់លយចូលឆ្នេរអូរឈើទាល

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួល និងជូនដំណឹងដល់ ម្ចាស់រុះរេីរបងដែលសង់លយចូលឆ្នេរអូរឈើទាល ឱ្យវាយកម្ទេចចោលកាលពីយប់មិញ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ៩ ខែកុម្ភៈនេះថា លោកបានទទួលស្គាល់ថា ពិតជាមានការវាយកម្ទេចរបងដែលសង់ចូលឆ្នេរសមុទ្រពិតប្រាកដមែន បន្ទាប់ពីទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន។
លោកថ្លែងថា «យោងតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួល និងជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករ ធ្វើការរុះរើពីរបងមួយផ្នែកប៉ែកខាងសមុទ្រចេញ អីចឹង យប់មិញនេះ យើងបានធ្វើការ បានធ្វើការរុះរើរួចហើយ នៅប៉ែកខាងរបងខាងសមុទ្រ»។

សូមបញ្ជាក់ថា ការរុះរើនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គម បានចែករំលែងតៗ គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ៕ ដោយ៖ ពុទ្ធិពល