ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​០១​គ្រាប់​ នៅស្រុមមោឬស្សី

បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​វត្ត​ពោធិ​ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១១​ ភូមិ​ពោធិ​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ខាងកើត​ព្រះ​វិហា​រចំងាយ​ប្រហែល​ ១៥​ម៉ែត្រ​ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ ខាត់​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​៧៦​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ បាន​ប្រទះ​ឃើញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គារ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​។​

ក្រោយ​ទទួល​ដំណឹង​ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​ប្រភេទ​គ្រាប់​ម៉ាក​ ដេ​ហាស​ចុច​ ចំនួន​ ០១​គ្រាប់​ និង​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​និង​ដាក់​ស្លាក​សញ្ញា​ រួច​រាយការណ៍​បន្ត​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ CMAC​ ​ដើម្បី​យក​ទៅ​កំទេច​ចោល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ នគរបាល​ស្រុក​មោងឫស្សី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ បើ​ប្រទះ​ឃើញ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ ៕ ដោយ៖ ពុទ្ធិពល