ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជាមួយ លោក W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារសំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែប្រសើរឡើង។
នៅក្នុងជំនួបនេះ, លោក ឧបនាយករដ្ឋមន្ត្រី និង លោក ឯកអគ្គរដ្ឋទូត បានសំដែងនូវអំណរគុណគ្នាទៅវិញទៅមក អំពីជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងបានពិភាក្សាបន្ថែមអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕