ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ៣ «ការផ្ដល់ជំនួយឧបត្ថម្ភថវិកា និងស្បៀងនៅតំបន់បិទខ្ទប់ និងចត្តាឡីស័ក»
ក្រៅពីរែកពុន ដ៏ធ្ងន់នូវជីវភាពប្រជាជន កម្មករ និយោជិត អំឡុងវិបត្តិការងារដោយសារកូវីដ-១៩ ជំហានដំបូងប្រមុខរាជរដ្ឋាភិបាលក៏បានគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រដែលរងគ្រោះដោយសារជំងឺកូវីដ- ១៩ផ្សេងទៀតដែរ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចប្រមុខរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩រាតត្បាត។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនេះថា កម្មវិធីនេះត្រូវបានគិតគូរនិងរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសំដៅជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងពេលដែលផលប៉ះពាល់ និងសភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពច្បាស់លាស់។
សម្តេចបញ្ជាក់ថា ក្នុងដំណាក់កាលនេះ សម្រាប់កម្ពុជាទោះបីជាអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ក្នុងការទប់ស្កាត់ការឆ្លងក្នុង៤៥សម្ដេច ហ៊ុន សែន គយន្តការកូន ១៩ប្រទេសម៉ត់ចត់ និងតឹងរ៉ឹងនិងការនាំចូលជំងឺពីក្រៅប្រទេសតាមរយៈការដាក់ចេញនូវវិធានការប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូរីដ-១៩ ចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជា នៅបន្តអូសបន្លាយជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំហើយបានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គមដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិតក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជនដោយឈរលើគោលការណ៍ ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
ជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន៤ ជុំ រួចមកហើយតាមរយៈការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើន សន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារការផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល២ខែ សម្រាប់កម្មករ-បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យមការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិលដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់ដើម្បីជួយស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ល។
នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ រួចមកហើយនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករដែលកម្មវិធីនេះត្រូវបានពង្រីកវិសាលភាពដល់១៨ខេត្តគោល ដៅ និងមានថេរវេលាអនុវត្តរហូតដល់ឆ្នាំ ២០២២។ សម្រាប់ឆ្នាំ ២០២០នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនទំហំថវិកាសម្រាប់គម្រោងនេះ ពីប្រមាណជិត៣៨លានដុល្លារ ទៅដល់ប្រមាណ១០០លានដុល្លារ។
ក្នុងឆ្នាំ២០២០ គម្រោងនេះ នឹងផ្តល់ជូនប្រជាពលរដ្ឋដែលបានបាត់បង់ការងារ ហើយវិលត្រលប់ទៅស្រុកកំណើតវិញ (ទាំងក្នុងនិងក្រៅប្រទេស) ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នូវឱកាសទទួលបានការងាររយៈពេលខ្លី ជាមួយនឹងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងចំនួនរហូតដល់ប្រមាណជិត១លាននាក់។ លើសពីនេះទៀតគម្រោងនេះក៏នឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ការអភិវឌ្ឍ និងបង្កើនផលិតភាពនៅក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចជនបទ ដែលការណ៍នេះនឹងផ្តល់ប្រយោជន៍ដោយប្រយោលជូនប្រជាពលរដ្ឋរាប់លានគ្រួសារថែមទៀត។
គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លក់ខ្លួនចុះទៅក្នុងភាពទីទ័លក្រីក្រឡើងវិញ។ការដាក់ចេញនូវកម្មវិធីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។
ដូច្នេះ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្ដល់នៅក្នុងសប្តាហ៍ទី៤ នៃខគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគា្ននៃថ្លៃទំនិញរវាងតំបន់នីមួយៗតាមរយៈធនាគារឯកទេសវីងដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។
តាមតួលេខបានបង្ហាញថា អំឡុងពេលនេះ គ្រួសារដែលមានប័ណ្ណសមធម៌ទាំងក្រ-១ និងក្រ-២ មានប្រមាណជាង៥៦ម៉ឺនគ្រួសារដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង១០០ប៊ីលានរៀល ឬប្រមាណ២៥លានដុល្លារ ក្នុងមួយខែៗសម្រាប់ការបើកផ្តល់ជូននេះ។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្មវិធីជំនួយសង្គមនេះ មិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្ត្រៃយ៍នោះទេ ព្រោះរាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះ ដោយការបើកប្រាក់ឧបត្ថម្ភ នឹងត្រូវបានធ្វើឡើងក្នុង រយៈពេល២ ខែម្តង ដែលជុំទី១ នឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនាមួយលើក និងខែកក្កដា មួយលើក។
រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្ដែងពីជំងឺកូរីដ-១៩តទៅទៀតហើយប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនិងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះ នឹងត្រូវអនុវត្តក្នុងជុំថ្មីសម្រាប់រយៈពេល២ខជាបន្តបន្ទាប់ទៀត។
តាមរបាយការណ៍បឋមពីក្រសួងផែនការបានឱ្យដឹងថាចាប់តាំងពីខែមថុនាដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១៣៥លានដុល្លារលើប្រជាជនក្រីក្រជិត៦៩ម៉ឺនគ្រួសារ ឬស្មើនឹងជាង២,៨លាននាក់ហើយការចំណាយនេះនឹងនៅបន្តដល់ឆ្នាំ២០២១ ប្រសិនបើប្រជាជនប្រឈមមុខដំណាក់កាលនិងយន្តការសំខាន់ៗក្នុងការប្រុទ្ធប្រឆាំងជំងឺកូវីដ-១៩នឹងការខ្វះខាតថវិកា។
៣ខែក្រោយ នៅចុងខែមីនា ឆ្នាំ២០២១ ខណៈកម្ពុជា កំពុងញាំញីកាន់តខ្លាំងដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ទោះបីគេប្រមាថមាក់ងាយថា ជារាជរដ្ឋាភិបាលសេដ្ឋកិច្ចទន់ខ្សោយនៅតែមានមហិច្ឆតាបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ វិស័យកាត់ដេរ ទេសចរណ៍ អាកាសចរណ៍ និងគ្រួសារជនក្រីក្រ ដែលប្រឈមឬងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ រយៈពេល៣ខែបន្ថែមទៀតដដែល។
មានន័យថា រាជរដ្ឋាភិបាលនៅបន្តឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់កម្មករ និយោជិតវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងកាបូប ហើយ និយោជកត្រូវបន្ថែម៣០ដុល្លារ។ ចំពោះវិស័យទេសចរណ៍ រាជរដ្ឋាភិបាលឧបត្ថម្ភថវិកា៤០ដុល្លារដូចគ្នាដល់កម្មករ និយោជិតម្នាក់ ខណៈម្ចាស់សហគ្រាសនិងអាជីវកម្មទេសចរណ៍ បន្តចូលរួមឧបត្ថម្ភបន្ថែមដោយស្ម័គ្រចិត្ត។ នៅមុននេះបន្តិច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារដែលរាជរដ្ឋាភិបាលត្រៀមបម្រុង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានប្រើប្រាស់អស់ចំនួនយ៉ាងច្រើនផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី