ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យ សម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ។
សម្រាប់ក្រុងថ្មីកើតលើទឹកដីខេត្តកណ្តាលបន្ទាប់ពីក្រុងតាខ្មៅនេះ គឺនឹងកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ពីស្រុកល្វាឯម។ ឃុំចំនួន៦ដែលកាត់ពីស្រុកខ្សាច់កណ្ដាលមានដូចជា ឃុំកោះឧកញ៉ាតី ឃុំបាក់ដាវ ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ។ រីឯឃុំចំនួន៥ទៀតដែលកាត់ពីស្រុកល្វាឯម មានដូចជា ឃុំអរិយក្សត្រ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង៕ ដោយ៖ រិន ចំរើន