ភ្នំពេញ ៖ ក្នុងន័យថ្លែងមិនចំឈ្មោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសថា វត្តមានរបស់សម្ដេចនៅប្រទេសបាំង គឺទៅវ៉ៃក្រុមប្រឆាំងដល់ផ្ទះតែម្ដង។ ក្នុងក៏ន័យនេះ សម្តេចសំដៅទៅលោក សម រង្ស៉ី ដែលជាមេក្រុមប្រឆាំងក្រៅច្បាប់ ខណៈលោកមានសញ្ជាតិបារាំង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា សម្តេច មិនទៅវ៉ៃដល់ផ្ទះទេ ប៉ុន្តែសម្តេចទៅជណ្តើរផ្ទះរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុងតែម្តងព្រោះលោក សម រង្ស៊ីកំពុងរស់នៅបារាំង។
សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំចង់មើល ថ្ងៃទី១៤នេះ វាមានប៉ុន្មានពិតប្រាកដ ហើយខ្ញុំសំណូមពរឱ្យអ្នកអំពាវនាវឱ្យធ្វើបាតុកម្ម ដឹកនាំបាតុកម្មផ្ទាល់ តើបានទេ ខ្ញុំវ៉ៃដល់ផ្ទះ ដូចនៅតុលាការបារាំងអញ្ចឹង»។
សម្តេចតេជោ លើកឡើងទៀតថា សម្ដេច មកអឺរ៉ុបនាពេលនេះ មិនអាចយកឯករាជ្យ ឬអធិបតេយ្យភាពទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាអ្វីទាំងអស់ឡើយ៕
ដោយ៖ រិន ចំរើន