អភិបាលបន្ទាយមានជ័យ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលគ្មានលទ្ធភាពបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យចំនួន១៥កន្លែង

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាកម្រិតឧត្តមសិក្សា ហើយមានជីវភាពក្រីក្រ គ្មានលទ្ធភាពបង់ថ្លៃសិក្សា។

អភិបាលខេត្តរូបនេះ ផ្ដល់អាហារូបករណ៍មានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% សរុបចំនួន ១៥កន្លែងរួមមាន៖
១.សាកលវិទ្យាល័យជាតិមានជ័យ (NMU) ៖សិក្សាលើមុខជំនាញ ភាសាកូរ៉េ បសុពេទ្យ និងគ្រឿងយន្តកសិកម្ម
-ថ្នាក់បរិញ្ញាបត្រ ចំនួន ០៧កន្លែង រយៈពេល ៤ឆ្នាំ
-ថ្នាក់បរិញ្ញាបត្ររង ចំនួន ០៣កន្លែង វេនសិក្សាចន្ទ-សុក្រ រយៈពេល ២ឆ្នាំ
២.សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ (UME) ៖ សិក្សាលើមុខជំនាញសេដ្ឋកិច្ច ឬ ភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ ចំនួន ០៥កន្លែង វេនសិក្សាចន្ទ-សុក្រ៕
ដោយ៖ សៀងហៃ