ភ្នំពេញ៖ លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
ក្នុងលិខិតរបស់ លោក ដាំ សិទ្ធិ បានសរសេរនៅថ្ងៃទី ២៨ ខែវិច្ឆិកាថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែងនិងបង្ខិតបង្ខំ”។
ក្នុងមួយរយ:កន្លងនេះ គេមើលឃើញថា អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសគ្រោះជាតិជាច្រើនរូប ដែលត្រូវបានជាប់បំរាម និងមួយចំនួនទៀត ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជា បានស្នើសុំធ្វើនយោបាយឡើងវិញ និង ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត និងអ្នកខ្លះទៀតបានទៅបង្កើតគណបក្សថ្មី ដើម្បីចូលរួមបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខ ផងដែរ ៕ ដោយ៖ ពុទ្ធិពល