ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាលខេត្ត ៣រូប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចខ្លួនដដែល។
អភិបាលខេត្តទាំង៣រូបនោះរួមមាន៖
១. លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់ លេខ១ ជាអភិបាលខេត្តឧត្តរមានជ័យ
២. លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលខេត្តសៀមរាប
៣. លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលខេត្តត្បូងឃ្មុំ៕ ដោយ៖ រិន ចំរើន