ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមអាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណ:ទាំងអស់ថា មជ្ឈមណ្ឌលអន្ដេវាសិកនិស្សិតនារី មានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ឱ្យចូលស្នាក់នៅសរុបចំនួន៨០នាក់៕ ដោយ៖ សៀង ហៃ