ភ្នំពេញ ៖ “តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?” ក្នុងន័យនេះ ទោះបីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងមិនចំឈ្មោះក៏គ្រប់គ្នាដឹងថា សំដៅលើលោក សម រង្ស៊ីដែរ ។ ព្រោះពូជក្បត់ជាតិ ៣ជំនាន់(ជីតា ឪពុក និងសម រង្ស៊ីផ្ទាល់)ត្រូវបានសម្តេចដាក់រហ្សនាមឲ្យកាលពីជាងមួយខែមុន ក្រោយបុគ្គល សម រង្ស៊ី បានប្រកូកប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋងើបបះបោលប្រឆាំងរាជរដ្ឋាភិបាលជាថ្មីម្តងទៀតនៅឆ្នាំ២០២៣ខាងមុខដែលជាឆ្នាំបោះឆ្នោត។
ការហៅលោកសម រង្ស៊ីបែបនេះ (តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?)របស់សម្តេចតេជោ ដោយសារលោក សម រង្ស៊ីនាថ្ងៃ១៥ វិច្ឆិកា បានចោទប្រកាន់លោក ហ៊ុន ម៉ាណែតថា បានបន្លំយកលុយ ៥លានដុល្លារចូលបារាំង ដើម្បីទិញទឹក ចិត្តជនជាតិខ្មែររស់នៅបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្ស ប្រជាជនកម្ពុជា។ តែនគរបាលបារាំងបានចាប់ ហើយស្កាត់ទុកលុយ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ។ បន្ទាប់មកនៅព្រឹកថ្ងៃ១៦ វិច្ឆិកា ម៉ាណែត ក៏បានតបទៅសម រង្ស៊ីវិញថា ដោយបបួលដាក់ជីវិតនយោបាយម្តងទៀត។
តាមហ្វេសប៊ុកនៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោបានថ្លែងថា “តើហ៊ានទេ កូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះ(សម រង្ស៊ី) ឈ្មោះមិនរើសមុខ ទាំងព្រះមហាក្សត្ររហូតជាមួយយុវជនជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី? ៕ ដោយ៖ រិន ចំរើន