ភ្នំពេញ ៖ លោក ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ការអញ្ជើញមកដល់របស់រដ្ឋមន្រ្តីបរទេសរុស្ស៊ីនេះ ក្រោយជាង១ម៉ោងបន្ទាប់ពី លោក ចូ បៃឌិនប្រធានាធិបតីអាមេរិកមកដល់កម្ពុជានៅម៉ោងប្រមាណជាជិត៩ព្រឹកនេះដែរ ក្នុងខណៈរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ជាគូជម្លោះរុស្ស៊ី បានមកដល់កម្ពុជា កាលពីប៉ុន្មានថ្ងៃមុន៕ ដោយ៖ រិន ចំរើន