ប្រធានធិតីកូរ៉េខាងត្បូងនាំភរិយាវ័យក្មេងដ៏ស្រស់ស្អាតយកមកបង្អួតមេដឹកនាំមេដឹកនាំអាស៊ាន និងពិភពលោក

ភ្នំពេញ៖ លោក Yoon Suk- yeol ប្រធានាធិបតីកូរ៉េខាងត្បូង បាននាំភរិយាវ័យក្មេងដ័ស្រស់ស្អាត គឺលោកស្រី Kim Kun-hee មកបង្អួតមេដឹកនាំអាស៊ាន និង ពិភលោក នៅក្នុងច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។ នេះ បើយោងតាមររូភាពចុះពីលើយន្តហោះ។

លោក Yoon Suk- yeol បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេសKG 001 នៅវេលាម៉ោង១២ ៤៧ នាទី នៅរសៀលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ការមកដល់របស់លោក Yoon Suk- yeol មានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និង លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ ពុទ្ធិពល