លោក ឌិត ទីណា ទទួលបានការគាំទ្រជាឯកច្ឆ័ន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីសមាជិកសភា

ភ្នំពេញ៖ លោក ឌិត ទីណា ទទួលបានការគាំទ្រជាឯកច្ឆ័នឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីសមាជិករដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តគាំទ្រជាឯកច្ឆ័នចំពោះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋ ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ដោយ៖ គង់ សេដ្ឋាមុនី