ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានមានប្រសាសន៍ថា នយោបាយ គឺគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិដែរ ក្នុងគ្រាវិស័យកីឡាមានស្ដង់ដារតែមួយ។
សម្ដេចតេជោ បានមានប្រសាសន៍ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថា នយោបាយគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់ដារអន្តរជាតិអ្វីនោះទេ គឺមានតែកីឡាប៉ុណ្ណោះដែលមានស្ដង់ដារតែមួយ។
សម្ដេចតេជោគូសបញ្ជាក់ថា «តែខ្ញុំនៅតែបញ្ជាក់ថា នយោបាយអត់មានស្ដង់ដារទេ គឺមានតែកីឡាតែមួយគត់ដែលមានស្ដង់ដារ។ ឯនយោបាយ អត់មានស្ដងដារតែមួយទេ»។
ជាមួយគ្នានេះ សម្តេចបានរំលឹកពីផលលំបាកកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗ ក៏ត្រូវបានបែងចែក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិ៕ ដោយ៖ រិន ចំរើន