សមាគមអ្នកនិពន្ធខ្មែរ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធលើជំនាញ “ប្រលោមលោក”និង”រឿងខ្លី”

ភ្នំពេញ៖ សមាគមអ្នកនិពន្ធខ្មែរ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលវិជ្ជានិពន្ធ ចំនួន២វគ្គ លើមុខជំនាញ”ប្រលោមលោក”និង”រឿងខ្លី”ដែលក្នុងមួយវគ្គជ្រើសរើសសិក្ខាកាមចំនួន៥០នាក់។

តាមសេចក្ដីជូនដំណឹងរបស់សមាគម វគ្គទាំងពីរនឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំពោះវគ្គ “រឿងខ្លី” សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍។ ដោយឡែកវគ្គ “ប្រលោមលោក” សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍។ សមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ដូច្នេះថា៖ សិក្ខាកាមដែលបញ្ចប់វគ្គជំនាញ “ឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍” ត្រូវលើកទឹកចិត្ត និងផ្ដល់អាទិភាព។

អាស្រ័យហេតុនេះអ្នកដែលមានបំណងសិក្សា ឬបន្តការសិក្សា សូមចុះឈ្មោះពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
ទីកន្លែងទទួលពាក្យ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ អាសយដ្ឋានស្ថិតក្នុងបរិវេណវត្តបទុមវតី ឬផ្ញើតាមប្រព័ន្ធ Email: [email protected] ឬក៏ទាក់ទងតាមទូរសព្ទ៖ ០១២ ៧៩ ២៩ ៥៩/ ០៩២ ៧៨ ៨៩ ៩០៕
ដោយ៖ សាន សៀងហៃ