ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបៀបវារៈនៃកិច្ចប្រជុំនេះ គឺ១- ការពិនិត្យសំណើសុំប្រកាសទទួលស្គាល់ លោក ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួសលោក ប៊ូ ឡាំ ដែលបានទទួល មរណភាព និង លោក នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។ ២- ការពិនិត្យសំណើសុំជ្រើសតាំង លោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។ ៣- ការពិនិត្យសំណ;សុំបញ្ចូលសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។ ៤-ការពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦។ ៥-ការពិនិត្យសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖ លោក ពេជ្រ ជីវ័ន អាយុ៦៩ឆ្នាំ លោក សៀង ស៊ុតថង អាយុ៧០ឆ្នាំ និងលោក ស៊ូ ភិរិន្ទ អាយុ៧០ឆ្នាំ ។ ៦- ការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំលើកទី៨ នីតិកាលទី៦៕ដោយ៖ គង់ សេដ្ឋាមុនី