ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ជួបពិភាក្សាការងារជាមួយ លោក អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើនីតិវិធីនានាប្រើប្រាស់សម្រាប់ទាក់ទាញវិនិយោគិនពីប្រទេសជប៉ុន ឱ្យចូលមកវិនិយោគបានកាន់តែច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ស្របពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីគោះទ្វារទាក់ទាញវិនិយោគិនពីបណ្ដាប្រទសមួយចំនួន និងសម្របសម្រួលលើគម្រោងវិនិយោគនានាជូនវិនិយោគិន៕