តើការលុបទន្លេ ឬបឹងបួរ បែបណាត្រឹមត្រូវ បែបណាមិនត្រឹមត្រូវ?

ថ្មីៗនេះ មានការផុសពីឧកញ៉ាម្នាក់ ដែលបានចាក់ថ្មលយចូលក្នុងផ្ទៃទន្លេមេគង្គស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។ ការចាក់ថ្មព័ទ្ធផ្ទៃទឹក ទន្លេ ធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង និងពោលពាក្យអសុរស ដាក់ម្ចាស់ទីតាំងដី និងរាលដាលដល់អាជ្ញាធរ ទៀតផង។

ក្រោយ ហេតុការណ៍នេះកើតឡើងភ្លាមៗ  រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រី ឱ្យមានវិធានការជាបន្ទាន់ ដោយតម្រូវឱ្យម្ចាស់ដី បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ ។ ជាពិសេស ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក ជាមួយនឹង ធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

ទោះជាយ៉ាងណា ការណ៍នេះ បានធ្វើឱ្យមហាជន នៅតែមានមន្ទិល និងបន្តវែកញែកមិនដាច់ រហូតដល់មានរដ្ឋលេខាធិការក្រសួងដែនដី បានផុសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន  រួមទាំងក្រសួងធនធានទឹក និងឧតុនិយមបានចេញសេក្តីប្រកាសព័ត៌មាន ដោយបានលើកឡើងពីច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា ២៥៩ ដែល បានចែងថា “ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០០០០០ (ប្រាំ លាន) រៀល ដល់ ៥០០០០០០០(ហាសិបលាន)រៀល ឬ / និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១មួយ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ។ ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់។ ចារីគ្មានសិទ្ធិទារកំរៃអំពីពល កម្ម ឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ។

បើពិនិត្យមើលទៅលើច្បាប់នេះ  បុគ្គលដែល ដែលមានងារជាឧកញ៉ា បានចាកថ្មចូលទន្លេ ដើម្បីយកធ្វើជាកម្មសិទ្ធិ មិនរួចផុតពីសំណាញច្បាប់នោះទេ ។ យ៉ាងនេះ ក្តីបើ បុគ្គលរុបនោះ មានសិទ្ធិកាន់កាប់ស្របច្បាប់ ការចាក់ដីនេះ មិនខុសនោះទេ ព្រោះបុគ្គលនោះ ចាក់នៅលើទីតាំងរបស់ខ្លួន ដែលមានលិខិតកាន់កាប់ត្រឹមត្រូវ ។​

ជាធម្មតាបុគ្គលម្នាក់ៗអាចកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលបានលើទីតាំងដែលខ្លួនមានសិទ្ធិ ដែល អាចបង្ហាញបានតាមរយៈលិខិតកាន់កាប់ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬកិច្ចសន្យាជួលពីម្ចាស់ស្របច្បាប់។ ដូច្នេះ បើថាម្ចាស់ទីតាំងបានចាក់ដីរំលោភយកទន្លេ លុះត្រាតែបានផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងជាមួយបណ្ណកម្ម សិទ្ធិរបស់គាត់ជាមុនសិន។

ឧទាហរណ៍ថា ប្រសិនបើប៉ុន្មានឆ្នាំមុន គាត់បានធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចហើយ ផ្ទៃដីគាត់ មាន១ម៉ឺនម៉ែត្រការ៉េ ក្រោយមកដីមាត់ច្រាំងទន្លេបាក់ អស់៥ពាន់ម៉ែត្រការ៉េ។ ដូច្នេះការចាក់ដីលុបទន្លេលើទីតាំងដី ចាស់របស់គាត់នេះ គឺមិនខុសទេ។

ការលប់ទន្លេ មានទំហំប្រហែល១ហិកតាតែប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីប្រជុំជន ដែលពុំសូវប៉ះ ពាល់ខ្លាំងនោះទេ បើប្រៀបធៀបនឹងការលប់ទន្លេបួនមុខ ក្បែរទីក្រុងកោះពេជ្រ ដែលមានទំហំលើសពី១រយហិកតា ហើយប្រជាពលរដ្ឋមិនបានជេរស្តីម្ចាស់គម្រោងឡើយ។

បើការលើកឡើងថា ការរំលោភលើកម្មសិទ្ធិសាធារណៈមានទោស។ នោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមានច្រើនណាស់ ដែលបានរំលោភដីចំណីផ្លូវនិងផ្លូវថ្នល់តែម្តង ។។ ដូច្នេះ បើចាត់វិធានការលើរូបគាត់ដែលរំលោភលើកម្មសិទ្ធិសាធារណៈ សូមអនុវត្តទូទៅចំពោះ អ្នករំលោភផ្សេងទៀតដែរ ដើម្បីការពារផលប្រយោជន៍ជាតិ និងបង្ការការរំលោភបំពានជាបន្តទៀត។ ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវរួមចំណែកទទួលខុសត្រូវផងដែរ។ដែលថយពី ទន្លេអស់រាប់សិបម៉ែត្រ ឬសឹងថា ដីកោះចាក់បំពេញទីក្រុងកោះនរានេះ អាចជាអតីតដីដែលធ្លាប់មានកម្មសិទ្ធិរួច ហើយផងក៏មិនដឹង។

ប័ណ្ណសម្គាល់កម្មសិទ្ធិ គេសម្គាល់ទីតាំងកូអរដោនេនៃផ្ទៃផែនដី ពុំមែនសម្គាល់ត្រឹមតែរូបរាងដីទេ។ បើទី តាំងដែលបានចុះបញ្ជីនេះ បាក់ស្រុត គេអាចចាក់បំពេញវិញបាន ពុំមែនបាត់បង់កម្មសិទ្ធិនោះទេ។ ហើយបើសិន ណាជាការចាក់លុបនេះ អាជ្ញាធរមិនដឹងក៏មិនអីដែរ តែបើដឹងហើយធ្វើជាមិនដឹង គួរតែឱ្យទទួលខុសត្រូវ៕