កណ្ដាល៖ រោងចក្រ យីហោ យីដា(មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឆាប់ឆេះពីព្រឹកព្រលឹមម៉ោង៦ព្រឹក ដែលបណ្ដាលឲ្យកម្មករ -កម្មការិនីមួយចំនួនដែលបានទៅដល់កន្លែងធ្វើការ រត់ប្រសាចប្រាសអាយុរៀងខ្លួន។
ប៉ុន្តែជាអកុសលកម្មការិនីរងគ្រោះម្នាក់ ឈ្មោះ សុខ ឆវី ភេទស្រីអាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ត្រូវបានរថយន្តដឹកទៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែបានស្លាប់មុនពេលមកដល់ពេទ្យ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ គេសង្កេតឃើញអភិបាលខេត្តកណ្ដាល ចុះបញ្ជាឲ្យកម្លាំងព្យាយាមបាញ់ពន្លត់ ខណ:ដែលគេឃើញក្រុមនគរបាល ប៉េអឹម ប្រជាការពារ និងអាជ្ញាធរពាក់ព័ន្ធ ដុតដៃដុតជើងយ៉ាងសកម្មក្នុងការពន្លត់អគ្គិភ័យមួយនេះ។
ក្នុងការពន្លត់អគ្គីភ័យនេះ សមត្ថកិ្ចច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង៖រថយន្តស្នងការខេត្ត០១គ្រឿង រថយន្ត អធិការដ្ឋាននគរបាលស្រុក០១គ្រឿង រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង រថយន្ត បុរី ប៉េង ហួត ០២គ្រឿង រថយន្តក្រុងកោះនរា០២គ្រឿង រថយន្តបញ្ជាការដ្ឋានអង្គរក្ស០២គ្រឿង រថយន្តរដ្ផបាលខណ្ឌច្បារអំពៅ០១គ្រឿង និង រថយន្ត ស្រាបៀរ ម៉ាឌ្រីត០១គ្រឿង៕