លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើឯកសាទស្សនាទាន ស្តីពីវិធីសាស្ត្រ និងផែនការនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ នៅទី១១ ខែមករា ឆ្នាំ២០២៤  ដឹកនាំកិច្ចប្រជុំដំបូង ក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទាន ស្តីពីវិធីសាស្ត្រ និងផែនការនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សា លើសកម្មភាពការងារសំខាន់ចំនួន ៣ រួមមាន៖១.ការធ្វើវិចារណកម្មមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងអង្គភាពក្នុងវិស័យយុត្តិធម៌២.ផែនការ និងវិធីសាស្រ្ត សិក្សា និង វាយតម្លៃ អំពីតម្រូវការធនធានមនុស្សក្នុងវិស័យយុត្តិធម៌  និង៣. រៀបចំបែងចែកភារកិច្ចលើការងារមួយចំនួន ចំពោះក្រុមការងារ។

កិច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធាន លោក លោកស្រី ជាសមាជិកនៃក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ៕