អ្នកនាំពាក្យ៖ ស្លាប់២២ នាក់របួស៧៧ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម តែ ១សប្ដាហ៍ដើមឆ្នាំ២០២៤

ភ្នំពេញ ៖ របាយការណ៍ក្រសួងមហាផ្ទៃរយៈពេល មួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃទី២ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ។ នេះ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤នេះ ។

មិន ខុសពីឆ្នាំ២០២៣ ទាំង មូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែ ប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ ច្រើនជាងគេដដែល ស្រប ពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់យើង កាន់តែរីកចម្រើនជាលំដាប់។ នេះបើ តាម ការ លើក ឡើងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួង មហាផ្ទៃ។

លោក បាន បន្ត បន្ថែមទៀត ថា ជាទិសដៅអាទិភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

អ្នកនាំពាក្យរងរូបនេះបន្តថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ បណ្ដា លម ក ពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស ល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះ កា រឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕