ឆក់ទូរស័ព្ទជនបរទេស បានសម្រេចពីខណ្ឌកំបូល តែត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួនបីនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីរជនបរទេសបានសម្រេចនៅខណ្ឌកំបូលជិះរត់គេចខ្លួនមកដល់ខណ្ឌទួលគោក ហើយត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវក្របួចជាប់បានតាមប្រព័ន្ធGPS ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោងប្រហែល០៩:៣០នាទីព្រឹកតនៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៣នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី៕