លោក កឹម ជាតិ ត្រូវបានបញ្ចប់តំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក កឹម ជាតិ ត្រូវ បានបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ នេះ បើតាម ព្រះរាជក្រឹត្យដែលចេញដោយ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ការបញ្ចប់មុខតំណែង របស់លោកផ្កាយ៣ កឹម ជាតិ  ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ    ប៉ុន្តែ កាលពីពេលថ្មីៗនេះ  លោក អ៊ូច សុភត្រា មេធាវីតំណាងឲ្យ ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប បានប្ដឹងចោទប្រកាន់មកលើលោកទៅអគ្គាធិការកិច្ច ក្រសួងមហាផ្ទៃ ដោយបានស្នើសុំដល់ លោក កឹម ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូត និង ប្រគល់ប្រាក់ចំនួន ១០ ម៉ឺនដុល្លារ មកក្រុមឈីវ ទីម៉ិច គ្រុប ដែលកូនក្ដីរបស់លោកវិញ។

ទោះជាយ៉ាងណា លោក កឹម ជាតិ ដែលជាអនុប្រធានគណកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានបដិសេធចំពោះ បណ្ដឹងរបស់លោកគឺថា គ្មានភស្តុតាង បំភ្លើសខុសពីការពិត ផ្ទុយពីនិតិវិធី៕