បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងបុរសម្នាក់ ជិៈម៉ូតូធ្លាក់ចូលប្រឡាយទឹកគ្មានអ្នកណាបានដឹងនឹងជួយសង្រ្គោះបណ្តាលឲ្យស្លាប់ ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្ណាំ២០២៣ លើផ្លូវក្រវ៉ាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍របស់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹកមានប្រជាពលរដ្ឋឈ្មោះតិក តូវ ភេទប្រុស អាយុ៥១ឆ្នាំរស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក បានរាយការណ៍ថា: ពេលគាត់ជិះម៉ូតូតាមផ្លូវក្រវ៉ាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះចម្ងាយប្រហែល២០០ម៉ែត្រ បានប្រទះឃើញម៉ូតូ និងសពមនុស្សបានស្លាប់នៅក្នុងប្រឡាយទឹក ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលបានចុះទៅដល់ន្លែងកើតហេតុទើបស្គាល់ថាជនរងគ្រោះឈ្មោះទូច តងភេទប្រុស អាយុ៤៤ ឆ្នាំរស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក់និចពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H .6690។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះភឿង បឿត អាយុ ៥៦ ឆ្នាំត្រូវជាប្រពន្ធសពបានរៀបរាប់ថា មុនពេលកើតហេតុប្ដីគាត់បានផឹកស្រាស្រវឹង បន្ទាប់មកបានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅភូមិស្វាយ ក្រោយមកក៏លឺដំណឹងអកុសលថាប្តីគាត់គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងដោយជិៈម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់ ។
នគរបាលបានបញ្ជាក់ទៀតថា៖ជនរងគ្រោះពេលជួបគ្រោះធ្លាក់ ចូលទឹកប្រឡាយគ្មានអ្នកណាបានដឹងនឹងជួយសង្រ្គោះពេលគ្រោះថ្នាក់នោះ ម៉ូតូបានធ្លាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់ ។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់កម្លាំងជំនាញត្រួតពិនិត្យរួច ៕