សូមស្រ្តីៗ ប្រុងប្រយ័ត្ន! មន្ត្រី ក.ប.ប រកឃើញផលិតផល ឡេ ពុំអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ចំនួន ៦.៦៨គីឡូក្រាម

ភ្នំពេញ៖ សាខា ក.ប.ប. ឧត្តរមានជ័យ កោះកុង បាត់ដំបង និងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងចែកចាយ និងផ្ទះលក់ទំនិញ នានាក្នុងភូមិសាស្ត្ររបស់ខ្លួន នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានរកឃើញផលិតផល ឡេ ពុំអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ចំនួន ៦.៦៨គីឡូក្រាម។ នេះ បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ប្រភពដដែលនេះបញ្ជាក់ថា​សាខា ក.ប.ប. ឧត្តរមានជ័យ កោះកុង បាត់ដំបង និងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងចែកចាយ និងផ្ទះលក់ទំនិញ នានាក្នុងភូមិសាស្ត្ររបស់ខ្លួនដែលក្នុងសកម្មភាពនេះមន្ត្រីយើងបានត្រួតពិនិត្យលើទំនិញវេចខ្ចប់ស្រាប់ ស្វែងរកទំនិញក្លែងបន្លំ ខូចគុណភាព ពុំមានអនុលោមភាពផ្សេងៗ និងទំនិញរំលោភបំពានសិទ្ធផ្ដាច់មុខ និងក្លែងបន្លំម៉ាកសញ្ញ៉ា “ប៊ីចេង” របស់ក្រុមហ៊ុនដើមផងដែរ។

ប្រភបដដែលបន្ថែមថា ជាលទផលបង្ហាញថា មន្ត្រី ក.ប.ប បានរកឃើញផលិតផល ឡេ ពុំអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ចំនួន ៦.៦៨គីឡូក្រាម និង ពុំបានរកឃើញការដាក់លក់ ប៊ីចេង ក្លែងបន្លំម៉ាកសញ្ញា តាមបណ្តឹងរបស់ក្រុមហ៊ុននោះទេ។ ជាមួយគ្នានោះ មន្ត្រីក.ប.បបានបន្តផ្សព្វផ្សាយ ប្រកាសលេខ ៣៣៨ , ១៨៣ ,១៨៥ និងប្រកាសលេខ ០០៦៤ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់អាជីវករផងដែរ៕