បន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានដឹកនាំកម្លាំងជំនាញចុះទៅ ពិនិត្យមើលករណីប្រទះឃើញសពបុរសម្នាក់ បានស្លាប់នៅក្នុងរថយន្តលិចស៊ីស RX330 នៅភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកសិទ្ធិ ឡោះ ប្រាប់ក្រុម សារព័ត៌មានថា តាមការសន្និដ្ឋានបឋមគឺជាករណីឃា.តក.ម្ម ដែលស.ពបុរសខាងលើគឺ ជាជនជាតិចិន ហើយកម្លាំងសមត្ថកិច្ចនគរបាលជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស្វែងរកជនបង្កដើម្បូីចា.ប់ខ្លួ.នយ.កមកផ្ដន្ទាទោសហើយ។
ជនរងគ្រោះបានស្លា.ប់ក្នុងស្ថានភាពឈាមហូរស្រោចពេញខ្លួន ក្នុងរថយន្តលិចស៊ីស RX330 ពាក់ស្លាកលេខភ្នំពេញ 2AP.6254 ដេកស្លា.ប់នៅកៅអីខាងមុខផ្នែកខាងស្តាំ មានស្លាកស្នាម ៤កន្លែង ពោលគឺឃា.ត.ក.របា.ញ់.ចំក្បា.លពីក្រោយធ្លា.យមកភ្នែកខាងស្តាំ និងបា.ញ់សៀ.តផ្កាខាងឆ្វេងធ្លាយមកខាងស្តាំ។
ប្រភពដដែលបន្តថា ករណីឃាតកម្ម គឺខ្មាន់កាំភ្លើងបានបាញ់សម្លាប់ក្នុងរថយន្ត ដែលការបាញ់នោះ គឺនៅកៀកនឹងជនរងគ្រោះ ព្រោះមានស្លាកស្នាមរំសេវរោលនៅនឹងកន្លែងក្បែរស.ព។ ហើយសមត្ថកិច្ចបានរកឃើញសំបកកន្ទុះប្រភេទអាវុធខ្លីម៉ាកឡុកចំនួន២គ្រាប់ បន្សល់ជាវត្ថុតាងនៅលើរថយន្ត និងបានទុកសពនៅលើរថយន្ត ហើយនាំគ្នារត់គេចខ្លួនតែម្ដង។
បើតាមមន្ត្រីសុខាភិបាលផ្នែកកោសល្យវិច័យស.ព បានឱ្យដឹងថា សា.កស.ពជនរងគ្រោះគឺជាបុរសអាយុប្រមាណជាង ៣០ឆ្នាំ អាចជាជនជាតិចិន ឬចិនតៃវ៉ាន់ និងមានស្លាកស្នាមគ្រា.ប់អាវុ.ធបា.ញ់ ទៅលើជនរងគ្រោះបណ្តាលស្លា.ប់ភ្លា.មៗនៅនឹងកន្លែង។ ស.ពបា.នស្លា.ប់រយៈពេល ២យប់មកហើយ ព្រោះស្ថានភាពសពបានហើមមុខឡើងពណ៌ខៀវទៅហើយ។
សមត្ថកិច្ចជំនាញុ ក្រោយពិនិត្យសាកស.ពជនរងគ្រោះរួច ក៏បានដឹកយកទៅតម្កល់ទុកនៅវត្តប្រជាធម្ម ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕