នាវាទេសចរណ៍បរទេស១គ្រឿង ផ្ទុកមនុស្សជាង១ពាន់នាក់ ចូលចតកំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស ១គ្រឿង មានផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ១.៣៣៧នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅខេត្ដព្រះសីហនុ ចំនួន២ថ្ងៃ និង១យប់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នាវាទេសចរណ៍នោះ មានឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី ៩៤) និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ (១៨សញ្ជាតិ) ៨៦៨នាក់ (ស្រី ៤៥០) ក្នុងនោះ សញ្ញាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិកកាំង ៦៦៧នាក់ ។

នាវានេះ មានប្រវែងបណ្ដោយជិត ២៣០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែត្រ និងជំរៅទឹកជាង ៦ម៉ែត្រ ដែលបានធ្វើមកពីប្រទេសវៀតណាម ចូលមកសុំចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុរយៈពេលពីរថ្ងៃរួចហើយ នឹងបន្ដដំណើរទៅប្រទេសថៃឡង់ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕