ជនសង្ស័យម្នាក់បាញ់គេស្លាប់នៅខេត្តបាត់ដំបងកាលពីចុងឆ្នាំ២០២២ ត្រូវបានជាប់ខ្នោះនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងទូទាំងខេត្តបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង១៥នាទី កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នាចុះស្រាវជ្រាវ ឃាត់បានជនសង្ស័យម្នាក់ វ៉េង ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ ហៅធីកើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៣ ទីលំនៅផ្សារឡុងកឿប្រទេសថៃ ដែលពាក់ពន្ធករណីបាញ់ទៅលើបុគ្គលម្នាក់បណ្ដាលឲ្យស្លាប់នៅខេត្តបាត់ដំបង កើតហេតុនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕