ដំណឹងល្អ! រដ្ឋត្រៀមរថយន្តក្រុង ៤៥៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសភ្ជុំបិណ្ឌ មិនគិតថ្លៃ ចាប់ពីថ្ងៃ១២-១៦

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនគិតប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន៦០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន៣៩៥គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖