ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៣បានចុះទៅប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន រួមនិងថៅកែអេតចាយម្នាក់ផងដែរស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ប្រត្តិបត្តិការណ៍ខាងលើសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធករណឍិចែកចាយនិងប្រើប្រាស់គ្រឿងញៀន រួមនិងគ្រឿងញៀនមួយចំនួនផងដែរ ហើយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យនិងកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ១ បានរុះរើខ្ទមមួយកន្លែងដែលក្រុមជនសង្ស័យខាងលើបានប្រមូលផ្តិំគ្នាសង្ងំលាក់ខ្លូនចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
ក្រោយពេលប្រតិបត្តិការបញ្ចប់ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យប្រុសស្រីខាងលើរួមទាំងវត្ថុតាង ទៅកាន់ប៉ុស្តិនគរបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕