កណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គលឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិ..នពិ..តប្រា..កដ ដែលត្រូវបាន ឃា.ត់ខ្លួននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងករណី ឆបោក ដើរតួជាលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឆាតទៅសុំខ្ចីលុយពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ត្រូវបានតុលាការសម្រេចឃុំ.ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល រួចហើយ។
បុគ្គលដែលបានក្លែ.ងប.ន្លំ ឈ្មោះ និងយករូបលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែ.ងក្លា.យ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុ..យ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។
ក្រោមការបញ្ជាដឹកនាំពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រ..ហ្មទ..ណ្ឌ បានស្រា.វជ្រា.វឃា..ត់ខ្លួនបុគ្គលក្លែ..ងប..ន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិ..នពិ..តប្រា..កដ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕