ចាប់ខ្កួនបុរសម្នាក់តាមដីការបស់តុលាការ ពីបទឆបោក និងលួចលក់អចលនៈ

កំពង់ស្ពឺ៖ ដោយទទួលបានបទបញ្ជាពីលោក ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបាន ការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទលើ្មស បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈុំ គឹមសាន្ត ភេទប្រុស អាយុ៤៧ឆ្នាំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃល្វា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បាន ឱ្យដឹងថា ការចាប់ខ្លួនដោយផ្នែកតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ពីបទឆបោក និងលួចលក់អចលនៈវត្ថុ តាមដីកាលេខ៥៨៨ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ចៅក្រមជំនុំជម្រះ អុី សាវិញ សាលាដំបូង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕