ឡើងជួយជាងជួសជុលដំបូលឃ្លាំង ត្រូវអគ្គិសនីឆ-ក់រងរបួសធ្ង-ន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ដែលជាជាបុគ្គលិកលក់គ្រឿងសំណង់មានចិត្តឡើងទៅលើដំបូលឃ្លាំងជួយជាងជួសជុលដំបូល ទាញជណ្ដើរដែកមិនប្រយ័ត្នប៉ះខ្សែតង់ស្យុងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:២៥ នាទីព្រឹកថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៣ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ ផល ប្រភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបរជាបុគ្គលិកលក់គ្រឿងសំណង់ មានស្រុកកំណើតនៅឯស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពបន្ដទៀតថា មុនកើតហេតុជាងបានឡើងទៅលើដំបូលឃ្លាំងជួសជុលបិទដំបូលកុំឱ្យជ្រាបទឹក ខណៈពេលដែលកំពុងតែជួសជុលលើដំបូលបិតកាវ ស្រាប់តែជនរងគ្រោះគាត់បានឡើងតាមជណ្ដើរដែកទៅលើដំបូល ស្របពេលនោះបានលើកជណ្ដើរឡើងប៉ះជាមួយនឹងខ្សែកាបខ្សែតុងស្យុងបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីផ្ទុះសេរបែកការភ្លើងឆក់ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដេកដួលលើដំបូងឃ្លាំងភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តស្ទូចមកស្ទូចលើកជនរងគ្រោះពីលើដំបូលដាក់មកខាងក្រោមនិងទាក់ទងហៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗតែម្ដង៕