លោក យ៉ែម បុញ្គឬទ្ធិ ប្រកាសចែកផ្លូវ និងដើរចេញពីលោក ញឹក ប៊ុនឆៃ

ភ្នំពេញ :លោក យ៉ែម បុញ្គឬទ្ធិ ដែលជាអនុប្រធាន ប្រកាសចែកផ្លូវ និងដើរចេញពីលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បន្ទាប់ពីគណបក្សនេះមិនទទួលបានជោគជ័យការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមលិខិតរបស់លោក យ៉ែម បុញ្ញឫទ្ធិ ផ្ញេីជូន លោក បណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិចុះថ្ងៃទី៣១ ខែសីហាសរសេរថា”សូមគោរពជម្រាបសួរ ឯកឧត្ដមប្រធាន,ដូចអ្វីដែលខ្ញុំបានសន្យា ខ្ញុំសូមគោរពផ្ញេីជូន ឯកឧត្ដមប្រធាន នូវលិខិតលាលែង របស់ខ្ញុំ”។

លិខិតនេះបន្ថែមថា”វីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់ ឯកឧត្ដមប្រធាន ដេីម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ដោយក្ដីគោរពកោតសរសេីរបំផុត”៕