គ្រោះថ្នាក់ចរាចរណ៍ -ដ៏-រន្ធត់- ម៉ូតូ២ គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង ២ នាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់ដែលកើតឡើងនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នៅចំណុចស្ពានទី៣ផ្លូវជាតិលេខ៥ស្ថិតភូមិចក សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅពេលគ្រោះមានអ្នកបើកបរម៉ូតូហុងដាឌ្រីមបានបើកបរតាមបណ្តោយផ្លូវជាតិលេចខ៥ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន និងម៉ូតូម៉ាក់ហុងដាវ៉េវបើកបរបញ្ច្រាស់ទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿនបានឡើងវ៉ារថយន្តបានបុកគ្នាពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់នៅនិងកន្លែង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់បានធ្វើចរាចរណ៍និងហើយវាស់វែងបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមូលហេតុដោយម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនទើបបណ្តាលបុកគ្នាពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់និងកន្លែងកើតហេតុនិងរងការខូចខាតម៉ូតូទាំង២គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ជនរងគ្រោះដែលជិៈម៉ូតូបុកគ្នាស្លាប់ទាំង២នាក់ជាបុរស់មានម្នាក់រស់នៅភូមិត្របែក ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ និងម្នាក់ទៀតរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោយធ្វើការវាស់វែងហើយត្រូវបានប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិនិងយករថយន្តសង្គ្រោះផ្នែកចរាចរណ៍ខេត្តបានដឹកសាកសពជូនដល់គ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍និងម៉ូតូ២គ្រឿងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់៕