កម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចអាគុយរថយន្ត

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន ០៤នាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចមុខការ៉ាសធ្វើរថយន្តរបស់ឈ្មោះ តុប វ៉ាន់ដេត ភេទប្រុស អាយុ៣៣ឆ្នាំ ស្ថិតនៅភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចុះល្បាត បានប្រទះឃើញជនសង្ស័យចំនួន ០១នាក់ កំពុងធ្វើសកម្មភាពលួចដោះយកអាគុយរថយន្ត ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណង ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាងរួមមាន ៖ កូនសោរសម្រាប់ដោះអាគុយចំនួន០២, សោរចិញ្ចៀន០១, សោរក្សៀ០១, ដង្កាប់ចំនួន០១, ទូរស័ព្ទម៉ាកវីវ៉ូ ពណ៌ទឹកក្រូចចំនួន០១គ្រឿង, ម៉ូតូហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១០ គ្មានស្លាកលេខ ចំនួន០១គ្រឿង, កាបូបស្ពាយពណ៌សូកូឡាចំនួន០១, អាគុយ ១៥០អំពែចំនួន០១គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនទៅខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕