យុវតីវិទ្យាល័យ៣នាក់បានល..ង់ទឹកស្លា..ប់ពេលទៅកម្សាន្ដ

កណ្តាល ៖ ពិតជាអនិច្ចាខ្លោចផ្សាខ្លាំងណាស់ ដែលយុវតីជាមិត្តភក្ដិមិត្តរួមថ្នាក់មួយគ្នាបាននាំគ្នាទៅលេងកម្សាន្ដ ស្រាប់មានម្នាក់ក្នុងក្រុមបានលង់ទឹក មិត្តភក្ដិពីរនាក់ទៀតឃើញទាន់ នាំគ្នាស្រវេស្រវ៉ាស្ទុះហែលទៅជួយ បែរជាត្រូវបានលង់ទឹកស្លាប់ ទាំងបីនាក់ទៅវិញ ។

គ្រោះខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ នៅចំណុច ប្រលាយ ១៩លូតាប្រាក់ ដែលស្ថឹតក្នុងភូមិប្រធាតុ(ក) សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនរងគ្រោះលង់ទឹកស្លាប់មានចំនួនបីនាក់ ទី១-ឈ្មោះ កែវ ចាន់សុម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទី២-ឈ្មោះ មី ឆេងហ៊ង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ទី៣-ឈ្មោះ ម៉ង់ លីណា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល។

នៅមុនកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិដែលរៀនថ្នាក់ជាមួយគ្នា ប្រហែល១០នាក់ បានមកលេងទឹកនៅចំណុចកើតហេតុខាងលើ ដល់ម៉ោង២ជាង បានអង្គុយលេងហើយក៍ចុះងូតទឹកមួយសន្ទុះក្រោយមកឈ្មោះ មី ឆេងហ៊ង ក៍លង់ទឹកមុន ពេលនោះឈ្មោះ កែវ ចាន់សុម៉ាលី ឈ្មោះបាន សុខនី ឈ្មោះម៉ង់ លីណា ហែលទៅជួយក៍លង់ទឹកទាំងគ្នា ឃើញដូច្នេះពួកប្រុសៗចេញទូកទៅសង្គ្រោះបានម្នាក់ឈ្មោះ បាន សុខនី ចំណែតអ្នកទាំង៣ក៍លិចបាត់ទៅក្នុងទឹក មិត្តភក្តិផ្សេងទៀតក៏បានស្រែកអោយគេជួយរកជនរងគ្រោះ ដែលលិចក្នុងទឹក ។

ក្រោយកើតហេតតុ សមត្ថកិច្ចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕