បង្ក្រាបជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន២ដើម

ខេត្តក្រចេះ :នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកម្លាំងដោយលោក លន់ ហុង អធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ បានធ្វើការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិបាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រតិបត្តិការបង្រ្កាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅហ្នឹងផ្ទះរបស់ឈ្មោះ ព្រឿង រុន ស្ថិតនៅភូមិប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា: ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ១.ឈ្មោះ ព្រឿង រុន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ២.ឈ្មោះ ហឿន សោភ័ណ្ឌ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ (អ្នកទាំង2ជាងប្តីប្រពន្ធ) និង ៣.ឈ្មោះ ជីន មករា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ អ្នកទាំង៣ មានទីលំនៅភូមិ-ឃុំ ខាងលេី។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាន ចាប់យកវត្ថុតាង និង សម្ភារៈ រួមមាន: ម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១០កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ស្លាបព្រាជ័រសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០១ ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន ០១ កាំភ្លេីង ម៉ាកAK ស្វាយបត់ ចំនួន ០១ដេីម កាំភ្លេីងខ្យល់ កែច្នៃ ចំនួន ០១ដេីម និង គ្រាប់AK ចំនួន ៧០គ្រាប់ និង បង់ ចំនួន០៣។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគបាលខេត្តក្រចេះ ដើម្បីបន្តនិតិវិធីច្បាប់ទៅតុលាការផងដែរ៕