បាត់ដំបង៖ ព្រោះតែភ្លេីងប្រច័ណ្ឌឡេីងកំដៅដល់ រយពាន់អង្សា បានធ្វេីឱ្យយុវជនម្នាក់ស្ទេីរក្ស័យសង្ខាក្រោមផ្លែដាវសាមូរ៉ៃនៃបុរសចិត្តអប្រិ៍យទុរយស ដែលទីបំផុតត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ដោយនគរបាលស្រុកមោងឫស្សី។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហានេះឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២និង២០នាទីនៅចំណុចក្រុមទី០៣ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកេីតឡេីងបង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខ បាត់ដំបង1W-6640 មានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី (អ្នកបើកម៉ូតូ)និងឈ្មោះ សាល សំណាង ហៅវ៉ែប ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី (ប្រដាប់ដោយដា–វ ជិះពីក្រោយ) បានធ្វើសកម្មភាពកា–ប់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហឿប មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី(ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ) បណ្ដាលឱ្យរងរបួសកំភួនដៃខាងស្ដាំ ដា–ច់ឆ្អឹង(របួសធ្ងន់ធ្ងរបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំប)ខណ:ជនរងគ្រោះកំពុងឈរនៅក្បែរផ្លូវ។
ភ្លាមៗព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចនគរបាល ហេីយដោយអុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងននិងលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោលោកស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៦ និង១៥នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សីបានធ្វេីការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានដាវសាមូរ៉ៃចំនួន០១ដើម និងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ០១គ្រឿង រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ សាល សំណាង កំពុងរត់គេចខ្លួន។
ចំពោះមូលហេតុដែលឈានដល់ការប្រេីអំពេីហិង្សាបែបនេះគឺផ្តេីមចេញពីការប្រច័ណ្ឌជនរងគ្រោះជាមួយសង្សារបស់ខ្លួនត្បិតមុននោះបានឃេីញជួបជុំផឹកស៊ីជុំគ្នា ទេីបកេីតគំនុំបែបនេះ។
នៅពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ រីឯបក្សពួកម្នាក់ទៀតកំ ពុងស្វែងរកនៅឡេីយ ៕