បង្រ្កាបទីតាំចោរលួចម៉ូតូយកមករក្សាទុកមួយកន្លែងនៅស្រុកគូលែន

ព្រះវិហារ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះស្រាវជ្រាវ និងកំណត់សញ្ញាករណីចោរកម្មឈានដល់ការបង្រ្កាបទីតាំចោរលួចម៉ូតូយកមករក្សាទុកមួយកន្លែងនៅស្រុកគូលែនឃាត់ខ្លួនជងសង្ស័យពីរនាក់។

យោងតាមតាមរបាយការណ៍របស់អធិការនគរបាលស្រុលគូលែនបានអោយដឹងថាដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារនិងការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅបានឈានដល់ការឃាត់ជនសង្ស័យពីរនាក់នៅនឹងទីតាំងផ្ទះមួយកន្លែងដែលស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ជាមួយគ្នានោះ បានដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងទៀតដែលបានដោះចេញពីម៉ូតូ។

បើតាមរបាយការណ៍នេះ ការឈានដល់ការបង្រ្កាបនេះដោយសារតែមួយរយះនេះមានសកម្មភាពចោរកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋជាញឹកញាប់៕