ផឹកស្រាស្រវឹង បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានឃាត់ខ្លួន នៅក្នុងស្រុកគងពិសី

កំពង់ស្ពឺ ៖ ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថស្រុកគងពិសី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានទទួលជនសង្ស័យម្នាក់ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលវេលាម៉ោង ០១ :៣០នាទី ឆ្លងចូលថ្ងៃទី១៣  ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមហ៌ុន អារ៉ូម៉ា ៩៩៩៩(ភោជនីយដ្ឋាន និងខារ៉ាអូខេ) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កងរាជអាវុធហត្ថស្រុកគងពិសី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងបានឃាត់ជនសង្ស័យឈ្មោះ ដោក វន្នី ភេទប្រុស អាយុ៣៨ មុខរបរ បុគ្គលិកក្រុមហ៊ុន អារ៉ូម៉ា៩៩៩៩ រស់នៅភូមិត្រពាំងឫស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈបានផឹកស្រាស្រវឹង វាយកញ្ចក់ទ្វារ បន្ទប់ធ្វើការ ទ្វារបន្ទប់ទឹក និងសម្ភារះមួយចំនួនទៀត។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យត្រូវបានតំណាងក្រុមហ៊ុន អារ៉ូម៉ា៩៩៩៩ ឈ្មោះអាត ម៉ានិច ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងបានធ្វើការឃាត់ខ្លនជនសង្ស័យ នៅចំណុចក្រុមហ៊ុន ស្ថិតនៅ ភូមិ ឃុំខាងលើ នៅវេលាម៉ោង ០៨ :៣៥ នាទី នាថ្ងៃ ខែ ឆ្នាំដដែល រួចបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មកសាកសួរ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយពីជំនាញធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនបានផឹកស្រាវឹង វាយបំផ្លិចបំផ្លាញ ទ្វារបន្ទប់ ទ្វារបន្ទប់ទឹក និងសម្ភារះមួយចំនួនទៀត របស់ក្រុម ហ៊ុននពិតប្រាកដមែន៕