ស្រី្តជាប់ឆ្នោតជាសមាជិកសភាមានចំនួនតែ ១៦រូប ស្មើនឹង ១២,៨% នៃចំនួនអ្នកជាប់ឆ្នោតស្រី្ត-បុរសសរុប ១២៥រូប

ភ្នំពេញ: ទិន្នន័យបេក្ខជនស្ត្រី និងស្ត្រីជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានស្រី្តជាប់ឆ្នោតជាសមាជិកសភាមានចំនួនតែ ១៦រូប ស្មើនឹង ១២,៨% នៃចំនួនអ្នកជាប់ឆ្នោតស្រី្ត-បុរសសរុប ១២៥រូប។

បេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣នេះមានចំនួនសរុប ៥២៣ នាក់ ស្មើនឹង ៣២,៤% នៃបេក្ខជនស្ត្រី-បុរស សរុប ១.៦១៤នាក់ គឺ កើន ចំនួន ៧,២% ធៀបនឹងនីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួនតែ ២៥,២% ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួននិងភាគរយសរុបនៃបេក្ខជនស្ត្រី និងបេក្ខជនបុរសនៅមានគម្លាតគ្នាឆ្ងាយ គឺ បេក្ខជនស្ត្រីមានចំនួន ៥២៣នាក់ ស្មើនឹង ៣២,៤% ខណៈដែលបេក្ខជនបុរសមានដល់ទៅ ១.០៩១នាក់ ស្មើនឹង ៦៧,៦% ។

ស្រី្តជាប់ឆ្នោតជាសមាជិកសភាមានចំនួនតែ ១៦រូប ស្មើនឹង ១២,៨% នៃចំនួនអ្នកជាប់ឆ្នោតស្រី្ត-បុរសសរុប ១២៥រូប ដែលស្ត្រីជាប់ឆ្នោតទាំងនោះមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយចំនួនស្រី្តជាប់ឆ្នោតនេះបានថយចុះ ៨% បើធៀបនឹងចុងនីតិកាលទី៦ មានចំនួន ២៦រូប ស្មើនឹង ២០,៨%៕