បើកម៉ូតូបុកសត្វក្របីមួយក្បាល បណ្តាលឲ្យស្លាប់ម្នាក់និង រងរបួសធ្ងន់ម្នាក់ នៅក្រុងខេមរភូមិន្ទ

កោះកុង៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង២២:១០នាទី មានករណីបើកម៉ូតូបុកក្របីនៅចំនុចផ្លូវជាតិលេខ៤៨ ជិតផ្លូវបំបែកសេរីកា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ១.ជនរងគ្រោះឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមានភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាកអ៊ុិចស៊ីទ័រពណ៌ខ្មៅគ្មានស្លាកលេខ(ស្លាប់)។
២.អ្នករួមដំណើរឈ្មោះ សន លីហួរ ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករទឹកស្អាត(រងរបួសធ្ងន់) ។

ចំណែកអ្នកស្លាប់កម្លាំងនគរបាល បានប្រគល់ឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសត្វក្របីបានរត់ចូលព្រៃបាត់៕