ភ្នំពេញោ៖ រថយន្តដឹកដី បុកម៉ូតូ២គ្រឿង បណ្ដាលរថយន្តប្លោងហោះពីលើស្ពានចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិច ទាំងរថយន្តនិងមនុស្ស បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលគេបានឃើញរថយន្តដឹកដីមួយគ្រឿងពាក់ស្នាក់លេខ ចង្កូតស្ដាំ KDL-1470 បើកបរតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចមួយកើត ខណៈពេលមកដល់ផ្លូវបំបែកជាបីបើកបរក្នុងល្បឿនលឿនខណៈពេលមកដល់ផ្លូវបំបែកជា៣ មិនបង្អង់ល្បឿនជ្រុលទៅបុកម៉ូតូនិងប្លោងរយន្ត ហោះពីលើស្ពានចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិចទាំងរថយន្តនិងមនុស្ស បណ្ដាលឲ្យ ស្លាប់ចំណែកអ្នកបើកម៉ូតូប្រុសស្រីបីនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្រោយសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុកក៏ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។
ចំណែកសពជនរងគ្រោះកម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕